បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Erik ten Hag បានបញ្ជាក់អំពីកត្តាដែល Man Utd មិនវិនិយោគទិញកីឡាករកាលពីរដូវរងាថា “យើងបានឃើញហើយនៅរដូវរងា។ ក្លឹបទាំងអស់បានចំណាយនៅការវិនិយោគយ៉ាងច្រើន ហើយពួកយើងមិនបានធ្វើនោះទេ”។
លោកបានបន្ថែមទៀតថា “ក្លឹបដឹងថាប្រសិនជាអ្នកចង់បាន Top 4 ហើយប្រជែងពានលីគអង់គ្លេស គឺអ្នកត្រូវតែវិនិយោគ។ បើមិនដូច្នេះទេ អ្នកគ្មានឱកាសទេ ព្រោះក្លឹបផ្សេងទៀតនឹងធ្វើរឿងនេះ”៕