ទើបតែទិញមកសោះ!! ប៉ុន្តែ Liverpool ត្រៀមដាក់កីឡាកររូបនេះអោយក្លឹបផ្សេងខ្ចី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាត់ការក្លឹប Liverpool គឺលោក Klopp បានបញ្ជាក់អំពីអនាគតរបស់ Carvalho ថា៖

“វាគឺមានឪកាសសម្រាប់ Carvalho នឹងលេងក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលក្រោយ។ ជឿខ្ញុំទៅ!! មិនមាននរណាម្នាក់ចាប់អារម្មណ៍ Fabio ច្រើនជាងខ្ញុំនោះទេ នៅរដូវកាលនេះ។ ការខិតខំរបស់គាត់ នឹងធ្វើអោយទទួលបាននៅអាជីពមួយដ៏អស្ចារ្យ”៕