តាមពិត Klopp ចង់ខ្សែបម្រើ Chelsea ម្នាក់នេះ ប៉ុន្តែមិនមែន Mason Mount នោះទេ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Liverpool កំពុងសម្លឹងរកមើលខ្សែបម្រើនៅក្នុងទីផ្សារដោះដូរកីឡាករ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។ ហើយកីឡាករ Mateo Kovacic ជាកីឡាករម្នាក់ដែលស្ថិតនៅក្នុងរបស់ក្លឹប ខណៈពេលពួកគេកំពុងស្វែងរកនៅជម្រើសផ្សេងទៀតផងដែរ។

ក្នុងនោះក្លឹបហង្សក្រហម នឹងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹន Manchester City និង Manchester United សម្រាប់ការផ្ទេរយកកីឡាករវ័យ ២៩ឆ្នាំរូបនេះ ស្របពេលដែលក្លឹប Chelsea មានបំណង់ចង់លក់កីឡាករខ្លះ នឹងធ្វើការពង្រឹងក្រុមឡើងវិញ៕