មកដឹងតម្លៃខ្លួនរបស់កីឡាករ Cancelo ដែលក្លឹប Man City នឹងលក់

0

បរទេស៖ ក្លឹប Manchester City បានត្រៀមរួចរាល់ហលយក្នុងការលក់ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Cancelo បន្ទាប់ពីខ្សែការពាររូបនេះលែងជាជម្រើសដំបូងរបស់អ្នកចាត់ការ Pep Guardiola ទៀត។ នៅពេលឥលូវនេះ Cancelo កំពុងលេងខ្ចីជើងនៅ Bayern ហើយក្នុងនឹងលក់គាត់ក្នុងតម្លៃ ៤០លានអឺរ៉ូ។

នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប City បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលនៅសំណើរទិញខ្សែការពារនេះ ក្នុងតម្លៃ ៤០លានអឺរ៉ួ ។ ក្នុងនោះ City បានទិញ Cancelo ពីក្លឹប Juventus ក្នុងតម្លៃ ៦៥លានអឺរ៉ូ ដែលនេះមានន័យថាពួកគេនឹងខាតទៅលើកីឡាកររូបនេះ ២៥លានអឺរ៉ូ។

ប្រភពរបស់ SPORT ក៏បានបន្ថែមទៀតថា Cancelo ជាជម្រើសកីឡាករដែលមានតម្លៃទាបជាងគេ នៅក្នុងទីផ្សារសម្រាប់ក្លឹប Barcelona ដែលកំពុងចង់បានខ្សែការពារ៕