Arsenal ត្រូវបានក្លឹប Galatasaray បដិសេធនៅសំណើរទិញខ្សែការពារម្នាក់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាក្លឹបយក្សនៅអង់គ្លេស គឺក្លឹប Arsenal បាននឹងចោលភ្នែកទៅរកការផ្ទេរយកកីឡាករឆ្នើម Sacha Boey របស់ក្លឹប Galatasaray នារដូវក្តៅនេះ។ ហើយបានដាក់សំណើរទិញខ្សែការពារកណ្តាលរូបនេះក្នុងតម្លៃប្រមាណ ១៧លានអឺរ៉ូ ប៉ុន្តែត្រូវបានបដិសេធពីក្លឹប Galatasaray ដោយក្លឹបមួយនេះទាមទារតម្លៃខ្លួន Sacha Boey ដល់តែជិត ២៥លានអឺរ៉ូ។

គួរបញ្ជាក់ថាកាលពីដើមសប្តាហ៍នេះ ប្រធានក្លឹប Galatasaray គឺលោក Erden Timur បានធ្វើដំណើរទៅកាន់ទីក្រុងឡុង ដើម្បីពិភាក្សាទៅលើការផ្ទេរ Boey៕