បរទេស៖ ក្លឹប Arsenal កំពុងសម្លឹងមើលនៅការពង្រឹងប្រព័ន្ធលេងរបស់ខ្លួននៅរដូវកាលក្រោយ ហើយក្នុងនោះក្លឹបបានបញ្ជាក់ថាតំបន់បម្រើជាទីតាំងដែលត្រូវបន្ថែម។ បើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបកាំភ្លើងធំបានបញ្ជាកថ់ា Adrian Rabiot ជាគោលដៅមួយរបស់ក្លឹបនៅរដូវក្តៅនេះ។
គួរបញ្ជាក់ថាកីឡាករជម្រើសជាតិបារាំងរូបនេះជាអ្នកនាំលេងយ៉ាងសំខាន់នៅក្នុងក្លឹប ក៏ដូចជាក្រុមជម្រើសជាតិ ហើយគាត់ក៏អាចជួយពង្រឹងតំបន់បម្រើរបស់ក្លឹប Arsenal ផងដែរ។ ក្នុងនោះកីឡាករ Rabiot បានស៊ុតបញ្ចូលទី ១១គ្រាប់នៅរដូវកាលនេះ៕