យោងតាមការចេញផ្សាយរបស់លោក Fabrio Romano បានអោយដឹងថាកីឡាករ Çalhanoglu នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេលវែង ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027។ កីឡាកររូបនេះបាននិយាយថា «ខ្ញុំរីករាយណាស់ក្នុងការបន្តនៅទីនេះ»។
ចំណែកកីឡាករ Alessandro Bastoni ក៏នឹងចុះហត្ថលេខានៅសប្តាហ៍បន្ទាប់ផងដែរ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ។ គាត់នឹងទទួលបាន 5 លានអឺរ៉ូក្នុងមួយឆ្នាំ កុងត្រារបស់គាត់មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2028៕