Leandro Paredes នឹងត្រលប់ទៅក្លឹបរដ្ឋធានីរបស់បារាំងវិញ បន្ទាប់ពីចំណាយពេលសម្រាប់រដូវកាល 2022-23 ជាមួយក្រុម Juventus ហើយក្លឹបនេះមិនចង់បានកីឡាករអាហ្សង់ទីនទៀតទេ បន្ទាប់ពីយុទ្ធនាការដ៏ខកចិត្តមួយ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ Paredes នៅតែមានទីផ្សារសម្រាប់ទីផ្សានៅរដូវក្ដៅនេះ។
នេះបើតាមអ្នកកាសែតសញ្ជាតិអាហ្សង់ទីន Martin Arevalo បានបញ្ជាក់ថា Chelsea និង Atletico Madrid ស្ថិតក្នុងចំណោមក្លឹបអឺរ៉ុប ដែលកំពុងសម្លឹងមើលកីឡាករ PSG ក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ហើយក៏បានបង្កើតទំនាក់ទំនង ជាមួយភ្នាក់ងារកីឡាករអាហ្សង់ទីនដែរ។
ការផ្លាស់ទៅកីឡដ្ឋាន Stamford Bridge គឺសមហេតុផលព្រោះ Mauricio Pochettino នឹងចូលកាន់តំណែង ហើយធ្លាប់ធ្វើការជាមួយ Paredes នៅ PSG រួចហើយ៕