ក្លឹប Man City កំពុងចង់បានកីឡាករម្នាក់នេះរបស់ PSG

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester City បានបញ្ជាក់ថាខ្លួនកំពុងធ្វើការបញ្ចុះបញ្ចូលក្លឹប PSG ដើម្បីអាចផ្ទេរយក Marco Verratti នៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ នឹងចាកចេញពីក្លឹប PSG នៅរដូវក្តៅនេះ ដោយសារតែមានបញ្ហាមួយចំនួនជាមួយនឹងខាងក្លឹប។

ក្លឹបដែលមានមូលដ្ឋាននៅប្រទេសបារាំងមួយនេះ ត្រូវបានរាយការណ៍ថាខ្លួននឹងធ្វើការស្តាប់នៅសំណើរក្នុងការផ្ទេរយកកីឡាករ Verratti។ ព័ត៌មានដដែរក៏បានលើកឡើងថាអ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti ក៏ចង់បានកីឡាករសញ្ជាតិអ៊ីតាលី ទៅកាន់ទឹកដី Bernabeu នៅរដូវក្តៅនេះដូចគ្នា។

គួរបញ្ជាក់ថាក្លឹប Man City កំពុងស្វែងរកនៅខ្សែបម្រើកណ្តាលម្នាក់នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅ យ៉ាងហោចណាស់អោយបានម្នាក់។ សម្រាប់ក្លឹបមេឃខៀវ គឺមានខ្សែបម្រើមួយចំនួននឹងចាកចេញនៅរដូវក្តៅនេះដូចជា Kalvin Phillips, Bernardo Silva, និង Ilkay Gundogan៕