បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកសារព័ត៌មានរបស់ The Athletic បានអោយដឹងថាខ្សែបម្រើ Mason Mount របស់ក្លឹប Chelsea ចង់ផ្ទេរមកកាន់ Manchester United ច្រើនជាង Liverpool នឹង Arsenal ប្រសិនជាគាត់ពិតជាចាកចេញពី Stamford Bridge នៅរដូវក្តៅនេះមែន។
គួរបញ្ជាក់ថាកុងត្រារបស់ Mount ជាមួយនឹងក្លឹប Chelsea នឹងផុតនៅរដូវកាលក្រោយ ដោយគាត់មិនទាន់ច្បាស់លាស់អំពីអនាគតខ្លួននៅឡើយទេនាពេលនេះ។ ការពិភាក្សាអំពីការបន្តកុងត្រាថ្មីក៏ត្រូវបានបរាជ័យ។ ដោយសារតែ Mount ស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រារបស់គាត់ជាមួយ Chelsea ដែលនេះជាហេតុផលើធ្វើអោយក្លឹបតោខៀវត្រូវការតម្លៃប្រមាណ ៦០លានផោនសម្រាប់ការចាកចេញរបស់គាត់៕