បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាពេលវេលារបស់ប្រធានក្រុម Manchester United គឺខ្សែការពារ Harry Maguire នៅ Old Trafford ជិតនឹងដល់ទីបញ្ចប់ហើយ ដោយសារតែគាត់ចង់រក្សានៅតំណែងរបស់ខ្លួននៅក្នុងក្រុមជម្រើសជាតិអង់គ្លេស។
គួរបញ្ជាក់ថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងក្លាយជាការចាកចេញដ៏ធំនៅ Old Trafford ស្របពេលដែលលោក Erik ten Hag កំពុងសម្លឹងរកមើលការផ្លាស់ប្តូរជាច្រើនសម្រាប់កីឡាករជម្រើសដំបូងរបស់លោក៕