ក្លឹបយក្សនៅអង់គ្លេសដល់ទៅ ២ ចេញមកប្រជែងគ្នាយកអ្នកចាំទី Petrovic

0

បរទេស៖ អ្នកចាំទីសញ្ជាតិស៊ែប៊ី ដែលកំពុងបង្ហាញខ្លួនយ៉ាងល្អនៅលីគអាមេរិកក្នុងរដូវកាលនេះ ហើយត្រូវបានសារព័ត៌មាន Nogo Mania ចេញផ្សាយថាមនាក្លឹបយក្សនៅអង់គ្លេសចាប់អារម្មណ៍លើរូបគាត់។

ក្នុងនោះក្លឹប Man Utd បាននឹងស្វែងរកនៅអ្នកបញ្ឈប់គ្រាប់បាល់កាលពីខែកន្លងមក ដោយសារពួកគេចង់យកមកធ្វើការប្រកួតប្រជែងជាមួយនឹង Davi de Gea សម្រាប់តំណែងជម្រើសដំបូងនៅរដូវកាលក្រោយ។ ទន្ទឹមនឹងនោះ Liverpool ត្រូវបានគេរំពឹងថានឹងបាត់បង់ Caoimhin Kelleher នៅរដូវក្តៅនេះ ហើយកំពុងស្ថិតក្នុងទីផ្សារសម្រាប់ជម្រើសបម្រុងសម្រាប់ Alisson ។

គួរបញ្ជាក់ថាមិនមែនតែក្លឹបនៅអង់គ្លេសប៉ុណ្ណោះទេ ដែលចាប់អារម្មណ៏ទៅលើអ្នកចាំទី jordje Petrovic។ ក្នុងនោះ Benfica ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយករូបគាត់ផងដែរ៕