ក្លឹប Manchester United បានកំណត់អត្តសញ្ញាណលើខ្សែប្រយុទ្ធ Evan Ferguson របស់ Brighton & Hove Albion ជាជម្រើសរយៈពេលវែង នេះបើយោងតាម Sky Sports។
លើសពីនេះ Manchester City និង Tottenham Hotspur ក៏កំពុងតែតាមដានយ៉ាងដិតដល់លើ Evan Ferguson ផងដែរ ប្រសិនបើ Erling Haaland ឬ Harry Kane ចាកចេញពីក្លឹបនៅរដូវកាលនេះ ។
កីឡាករ Ferguson បានរីករាយជាមួយនឹងយុទ្ធនាការដ៏ពិសេសមួយនៅឯកីឡដ្ឋាន AMEX ដោយបានស៊ុតបញ្ចូលទី 10 គ្រាប់ក្នុងការបង្ហាញខ្លួន 23 ដងសម្រាប់ការប្រកួតទាំងអស់ ដែលជួយឱ្យ Brighton មានកៅអីលេងពានអឺរ៉ុបសម្រាប់រដូវកាលក្រោយ។
កីឡាករវ័យ 18 ឆ្នាំរូបនេះ បានចុះកិច្ចសន្យាថ្មីរយៈពេល 5 ឆ្នាំជាមួយក្លឹបកាលពីខែមេសា ចំពេលមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីក្រុមកំពូលៗរបស់ Premier League៕