ពោធិ៍សាត់៖ របួសធ្ងន់០១នាក់ស្រាល០២នាក់ដោយជិះម៉ូតូបុកម៉ូតូស្របទិសគ្នា ហេតុការណ៍នេះកើតឡើងនៅចំណុចលើផ្លូវជាតិលេខ១០ ស្ថិតនៅភូមិក្រពេីពីរក្រោម ឃុំក្រពេីពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃអង្គារ៍៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿង ម៉ាកHonda Dream ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1I-5373 បើកបរដោយ ឈ្មោះ សៀង ចន្ថា ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូបង្រៀន រងរបួសធ្ងន់(បែកក្បាលសន្លប់)និងអ្នករួមដំណើរឈ្មោះ កាន់ ហុីង ភេទប្រុស អាយុ១៥ខែ(រងរបួសស្រាល)អ្នកទាំងពីរស្នាក់នៅភូមិឃុំកើតហេតុខាងលើ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់មានម៉ូតូ០១គ្រឿងម៉ាកវ៉េវអាល់ហ្វា គ្មានស្លាកលេខ មកបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលភ្លាមៗនៅកន្លែងកើតហេតុ បើកបរដោយឈ្មោះ ម៉ម សុធា ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ បើកបរក្នុងដំណើរស្របទិសគ្នា(រងរបួសស្រាល)។ចំពោះអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចនឹងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពប្រម៉ោយ ស្រុកវាលវែង។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថាបន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តា អ្នកបើកបរម៉ូតូវ៉េវអាល់ហ្វាប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន នឹងអ្នកបើកបរមិនពាក់មួកសុវត្តិភាព រីឯម៉ូតូទាំង០២គ្រឿងសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពេីពីរ ដើម្បីដោះស្រាយតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ