AC Milan បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើកីឡាករ Marco Sportiello របស់ Atalanta លើការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ ។
យោងតាម Calciomercato បានអោយដឹងថា កីឡាករវ័យ 31 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំដែលនឹងដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាល 2025-26 ។
Sportiello នឹងចូលមកជំនួសកីឡាករ Ciprian Tatarusanu ដែលចាកចេញនៅរដូវកាលនេះ។ កីឡាកររូបនេះអាចនឹងក្លាយជាជម្រើសទី២ បន្ទាប់ពីកីឡាករ Mike Maignan ដែលជាអ្នកចាំទីជម្រើសដំបូងរបស់ Milan បច្ចុប្បន្ន។
Sportiello បានបង្ហាញខ្លួនចំនួន 123 ដងសម្រាប់ Atalanta ក្នុងក្របខ័ណ្ឌ Serie A ក្នុងអំឡុងពេលស្នាក់នៅរយៈពេលប្រាំបីរដូវកាលរបស់គាត់ក្នុងនាមជាកីឡាករអាជីព ក៏ដូចជាបានចំណាយពេលពីររដូវកាលសម្រាប់ការខ្ចីជើងទៅ Fiorentina នៅឆ្នាំ 2017 និង Frosinone នៅឆ្នាំ2019៕