ទីបំផុតមានក្លឹបសម្លឹងឃើញកីឡាករ Eden Hazard ហើយ!!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Al-Hilal នៅអារ៉ាប៊ីសាអូឌីត ចង់ចុះហត្ថលេខាងយកខ្សែប្រយុទ្ធស្លាប Eden Hazard របស់ក្លឹប Real Madrid នៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។

ក្នុងនោះកុងត្រារបស់ Hazard ជាមួយនឹងក្លឹប​ Real Madrid នឹងចប់នៅឆ្នាំ២០២៤ ដែលវាអាចជាកត្តាធ្វើអោយក្លឹបនឹងលក់គាត់ ដើម្បីបានប្រាក់ត្រលប់វិញ។

ទោះបីជាយ៉ាង បើតាមរបាយការណ៍ដដែរបានអោយដឹងថាខ្សែប្រយុទ្ធស្លាបរូបនេះចង់បន្តស្នាក់នៅជាមួយនឹងក្លឹប Real Madrid រហូតដល់ផុតកុងត្រាតែម្តង ដោយមិនចង់ចាកចេញពីក្លឹបនោះទេ៕