Atletico Madrid សម្រេច​ថា​លក់​កីឡាករ​ខ្សែប្រយុទ្ធ​២​រូប ដើម្បី​ទិញ​កីឡាករ Juventus

0

យោង​តាម Fichajes បានអោយ​ដឹង​ថា Atletico Madrid នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយ Chelsea ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់ Juventus កីឡាករ Dusan Vlahovic នៅ​រដូវក្តៅ​ខាង​មុខ​នេះ ។

របាយការណ៍​ខាងលើ​ក៏​បាន​បញ្ជាក់​ដែរ​ថា Juventus បាន​ស្នើ​សុំ​តម្លៃ​ផ្ទេរ 80 លាន​អឺ​រ៉ូ​សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ែ​ប៊ី​រូប​នេះ ហើយ​ក្លឹ​ប Atletico Madrid សង្ឃឹមថានឹង​បង់ប្រាក់​អោយ Juventus បន្ទាប់​ពី​ទទួល​កញ្ចប់​ប្រាក់​ពី​ការ​លក់​ខ្សែប្រយុទ្ធ Alvaro Morata និង Joao Felix ៕