Juventus ចង់​ចុះហត្ថលេខា​លើ​កីឡាករ​ខ្សែការពារ Chelsea

0

យោង​តាម Tuttomercatoweb បានអោយ​ដឹង​ថា Juventus ចាប់អារម្មណ៍​ក្នុង​ការ​នាំ​យក​ខ្សែការពារ​របស់ Chelsea កីឡាករ Kalidou Koulibaly មក​កាន់ Serie A វិញ​នៅ​រដូវក្តៅ​នេះ​។

គួ​បញ្ជាក់​ផង​ដែរ Koulibaly បាន​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់ សម្រាប់​អនាគត​របស់​គាត់​ជាមួយ Chelsea បន្ទាប់​ពី​បាន​ចូលរួម​ជាមួយ​តោ​ខៀវ​កាលពី​រដូវក្តៅ​មុន ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា Juventus នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល 25 លាន​អឺ​រ៉ូ ក្នុង​ការ​ចុះ​ហត្ថា​លេខា​លើ​កីឡាករ​វ័យ ៣១​ឆ្នាំ​រូប​នេះ​៕