ក្លឹបយក្សនៅអេស្ប៉ាញ កំពុងនាំមុខគេក្នុងការផ្ទេរយក Firmino

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Barcelona បាននឹងកំពុងនាំមុខក្នុងការចុះហត្ថលេខាយក Roberto Firmino ពីក្លឹប Liverpool នៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបានធ្វើការប្រកាសពីការចាកចេញរបស់ខ្លួនពីក្លឹបហង្សក្រហម បន្ទាប់ពីចំណាយជាច្រើនឆ្នាំ ហើយគាត់អាចជារបស់ដ៏មានតម្លៃមួយសម្រាប់ទម្រង់របស់ Xavi។

ក្លឹប Barcelona អាចនឹងធ្វើការប្រកួតប្រជែងដល់ធំមួយជាមួយនឹងក្លឹប Real Madrid ប៉ុន្តែតាមប្រភពដដែរបានអោយដឹងថាក្លឹប Barca បានធ្វើការនាំមុខទៅលើក្លឹប Real រួចទៅហើយសម្រាប់ការផ្ទេរយក Firmino៕