Real Madrid អាចនឹងយកខ្សែប្រយុទ្ធ Joselu មកទុកសម្រាប់ជំនួសកន្លែងរបស់….!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Real Madrid បានដាក់គោលដៅទៅលើខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ គឺកីឡាករ Joselu ដែលជាជម្រើសមកជំនួសកន្លែងរបស់ Karim Benzema។ ទោះបីជាកីឡាករសញ្ជាតិបារាំងរូបនេះជាជម្រើសទី១របស់លោក Ancelotti ប៉ុន្តែគាត់ក៏នៅតែខកខានសម្រាប់ប្រកួតមួយចំនួនផងដែរនៅរដូវកាលនេះ ដោយសារតែបញ្ហារបួស។

ដោយសារតែមានជម្រើសតិចនៅក្នុងតំប់ប្រយុទ្ធរបស់ក្លឹបអធិរាជស Real Madrid បានអោយ Josely អាចនឹងសាកសមសម្រាប់តម្រូវការរបស់ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានស៊ុតបញ្ចូល ១៥គ្រាប់នៅ La Liga សម្រាប់រដូវកាលនេះ៕