ក្លឹបមួយនេះ កំពុងនាំមុខគេក្នុងការផ្ទេរយកកីឡាករ Moises Caicedo

0

បរទេស៖ បន្ទាប់ពីបានទទួលបានរបាយការណ៍ដែលក្លឹប Brighton នឹងធ្វើការលក់ខ្សែបម្រើ Moises Caicedo នៅរដូវក្តៅនេះ។ ក្នុងនោះ Football Insider បានអោយដឹងថាក្លឹប Arsenal បាននឹងកំពុងនាំមុខគេក្នុងការទិញយកកីឡាកររូបនេះ។

កីឡាករខាងលើនេះមានតម្លៃប្រមាណ ៧០-៨០លានផោន ហើយក្លឹបកាំភ្លើងធំបានត្រៀមក្នុងការដាក់សំណើរផ្ទេរយកកីឡាកររូបនេះនៅរដូវក្តៅ បន្ទាប់ពីកក្លឹប​ Brighton ធ្វើការបដិសេធសំណើរទិញកាលពីខែមករា៕