អីយ៉ាស់!! Man Utd ដើររកផ្ទះសម្រាប់កីឡាករ Napoli រូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Il Mattino បានអោយដឹងថាក្លឹប Manchester United បានចុះកិច្ចសន្យាតម្លៃប្រមាណ ៥៦លានផោនសម្រាប់ខ្សែការពារ Kim Min-jae របស់ Napoli។ ហើយក្លឹបក៏បានរៀបចំនៅផ្ទះមួយសម្រាប់ខ្សែការពារកូរ៉េខាងត្បូងរូបនេះ ដើម្បីរស់នៅពេលដែលគាត់មកចូលរួមជាមួយក្លឹប។

គួរបញ្ជាក់ថា Min-Jae បានក្លាយជាកីឡាករយ៉ាងសំខាន់របស់ក្លឹប Napoli នៅរដូវកាលនេះ បន្ទាប់ពីបានជួយក្លឹបអោយឈ្នះពានលីគអ៊ីតាលីជាលើទី៣។ ស្របពេលដែលក្លឹប Manchester United សម្លឹងឃើញគាត់ជាបេក្ខភាពក្នុងការពង្រឹងនៅតំបន់ការពាររបស់ក្លឹប៕