បរទេស៖ UEFA មិនទាន់ធ្វើការបញ្ចេញនៅយោបលណាមួយទាក់ទងនឹងហេតុការណ៍ដែលកីឡាររបស់ West Ham បានរត់ចូលទៅក្នុងកន្លែងអង្គុយទស្សនា ដើម្បីការពារគ្រួសារពួកគេពីក្រុមអ្នកគាំទ្ររបស់ក្លឹប AZ Alkmaar នោះទេ។ ដោយពួកគេអាចនឹងត្រូវចាប់រហូតដល់បញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Europa Conference League នៅថ្ងៃទី៧ ខែមិថុនា សិន ទើបធ្វើការដាក់ពិន័យ។
ហើយបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថា កីឡាករមួយចំនួនដូចជា Declan Rice, Said Benrahma, Plynn Downes និង Michail Antonio ដែលអាចនឹងត្រូវប្រឈមមុខនឹងហាមមិនអោយប្រកួត UEFA លុះត្រាតែពួកគេអាចបង្ហាញថាពួកគេបានធ្វើអន្តរាគមន៍ក្នុងកាលៈទេសៈពិសេសមួយ។
ការមើលឃើញជាទូទៅ គឺថាកីឡាករត្រូវបានចាកចេញទៅរកគ្រួសាររបស់ពួកគេដោយគ្មានជម្រើសនៅពេលដែលក្រុមអ្នកគាំទ្ររបស់ក្លឹប AZ Alkmaar បានទៅជិតទីតាំងដែលក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកគេកំពុងអង្គុយ បន្ទាប់ពីការទទួលជ័យជម្នះរបស់ក្រុមនៅទីក្រុងឡុងដ៍កាលពីយប់ថ្ងៃព្រហស្បតិ៍៕
https://www.youtube.com/watch?v=RpNo4S2nW78