Pep ចាប់ទុកថាការឈ្នះពានមួយនេះ គឺសំខាន់ណាស់សម្រាប់ Man City

0

បរទេស៖ ក្លឹប Manchester City កំពុងស្ថិតនៅក្នុងទម្រង់លេងដ៏ល្អ ហើយពួកគេអាចឈ្នះនៅ ពានដល់ទី៣ ក្នុងមួយរដូវកាល ដែលនឹងធ្វើអោយក្លឹបនេះក្លាយជាក្លឹបទី២ នៅអង់គ្លេសបន្ទាប់ពី Manchester United ដែលអាចធ្វើរឿងនេះបាន។ នៅពេលនេះពួកគេបានឈ្នះពានលីគអង់គ្លេស ៣ដងជាប់គ្នាហើយ នឹងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup និង Champions League។

ប៉ុន្តែទោះបីជាជោគជ័យយ៉ាងនេះក៏ដោយ លោក Pep Guardiola នៅតែរក្សាចំហថាប្រសិនជាចង់អោយគេចាប់ទុកក្លឹប Man City ជាក្លឹបកំពូលនៅអឺរ៉ូប ដូច្នេះពួកគេត្រូវតែឈ្នះពាន Champions League នៅរដូវកាលនេះ។

លោក Pep Guardiola បានប្រាប់ទៅកាន់ The Times ថា “ក្រុមមួយនេះពិតជាល្អ ប៉ុន្តែខ្ញុំមានការយល់ស្របទៅនឹងសារព័ត៌មាន ក៏ដូចអ្នកខ្លះថា ពួកយើងត្រូវតែឈ្នះពានរង្វាន់អឺរ៉ុប ដើម្បីអាចពិចារណាថាដូចទៅនឹងក្រុមល្អផ្សេងទៀត។ ក្លឹមទាំងនោះមិនមែនឈ្នះតែម្តងនោះទេ ប៉ុន្តែពួកគេឈ្នះពានរង្វាន់អឺរ៉ុបជាច្រើនដង។ ការឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ គឺល្អណាស់ ហើយវាពិជាអស្ចារ្យនៅពេលដែលមកដល់ទីនេះម្តងហើយម្តងទៀត”៕