ច្បាស់ហើយ!! ករណីមួយនេះមិនមានការបាត់ក្មេងនោះទេ គឺម្តាយបង្កើតក្មេងរងគ្រោះបានយកគាត់ទៅ

0

បាត់ដំបង​៖ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​មាន​កិត្តិយស​សូម​គោរព​ជម្រាប​ជូន​សាធារណជន​អ្នក​សារព័ត៌មាន​និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​១៩​ខែឧសភា​ឆ្នាំ​២០២៣ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ly paoher បាន​សរសេរ​ខ្លឹមសារ​ថា គាត់​បាត់​កូន​នៅ​ក្នុង​ក្រុង​បាត់ដំបង​វេលា​ម៉ោង​៥​ល្ងាច ដោយ​ភ្ជាប់​នូវ​រូបភាព​ក្មេង​ប្រុស​និង​លេខ​ទូរស័ព្ទ​គាត់​ទៀត​ផង​។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចាត់វិធានការ​ពិនិត្យ​ស្រាវជ្រាវ​លេ​ី​ទិដ្ឋភាព​ជាក់ស្តែង​ជុំវិញ​កា​រលេ​ី​ក​ឡេ​ី​ង​របស់​ម្ចាស់​គណនី​ខាង​លេ​ី​។

នា​ប៉ុន្មាន​ម៉ោង​មុន​នេះ​គឺ​ថ្ងៃ​ទី​២១​ខែ ឧសភា​ឆ្នាំ​២០២៣ តាម​រយៈ​លោក​វរសេនីយ៍ឯក​ពេជ្រ សា​រ៉ែ​ន អធិការ​នគរបាល​ក្រុង​បាត់ដំបង​ម្ចាស់​គណនី​ខាង​លេ​ី​បាន​ផ្តល់​ព័ត៌មាន​ត្រឡប់​មក​សមត្ថកិច្ច​និង​សរសេរ​បង្ហោះ​ក្នុង​កណ​នី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា កូន​គាត់​ត្រូវ​បាន​ម្តាយ​ប​ង្កេ​ី​ត​ជា​អ្នក​យក​ទៅ ខណៈ​ដែល​គាត់​និង​ភរិយា​ជា​ម្តាយ​របស់​ក្មេង​នេះ​មាន​ទំនាស់​ជាមួយ​គ្នា​នា​ពេល​កន្លង​មក​…..(​មិនមែន​ជា​ករណី​ផ្សេង​លេ​ី​ស​ពី​នេះ​ទេ​)​។

ដូច​បាន​ជម្រាប​ជូន​ខាង​លេ​ី​សូម​សាធារណជន​អ្នក សារព័ត៌មាន​អ្នក​និយម​ប្រេ​ី​ប្រាស់​បណ្តាញ​សង្គម​ជ្រាប​ជា​ព័ត៌មាន ហេ​ី​យ​សូមកុំ​បន្ត​ការ​បំផុស​ចែកចាយ​ករណី​មួយ​នេះ​ក្នុង​ហេតុផល​ផ្សេង​ពី​អង្គហេតុ​ខាង​លេ​ី និង​សូម​បន្ត​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​យេ​ី​ង​ខ្ញុំ​ដោយ​ភាតរភាព អរគុណ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ