បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាក្លឹប PSG នៅតែចង់បានលោក Jose Mourinho មកធ្វើជាអ្នកចាត់ការបន្ទាប់ ស្របពេលដែលខាងក្លឹប Roma បានបង្ហាញនៅការព្រួយបារម្ភដែលបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះនឹងចាកចេញនៅចុងរដូវកាលនេះ។
ក្លឹប PSG នឹងចែកផ្លូវជាមួយនឹងលោក Christophe Galtier នៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយលោក Mourinho គឺជាបេក្ខភាពដែលនាំមុខគេមកជំនួស។ Mourinho បានតាំងខ្លួនគាត់ជាវីរបុរសនៅទីក្រុងមួយនេះ ក្រោយបានដឹកនាំ Roma ដល់វគ្គផ្ដាច់ព្រ័ត្រ Europa League នៅឆ្នាំនេះ បន្ទាប់ពីបានឈ្នះ Europa Conference League៕