Real Madrid ចង់បានខ្សែប្រយុទ្ធ Man City រូបនេះ មកជំនួស Benzema

0

បរទេស​៖ យោង​តាមការចេញផ្សាយរបស់សារព័ត៌មាន Fichajes បានអោយ​ដឹង​ថា​ក្លឹប Real Madrid បាន​ដាក់​គោលដៅ​របស់​ពួក​គេទៅ​លើ​ខ្សែប្រយុទ្ធ Julian Alvarez របស់ក្លឹប Manchester City ស្របពេលដែលពួក​គេកំពុងស្វែងរកនៅ​ខ្សែប្រយុទ្ធ​ មកជំនួសកន្លែង​កីឡាករសញ្ជាតិបារាំង Karim Benzema ។

គួរបញ្ជាក់ថាក្លឹបអធិរាជស Real Madrid បាន​នឹងកំពុងមានព័ត៌មានចចាមអារាម​ជាមួយនឹងកីឡាករ Alvarez នៅក្នុង​រយៈ​ពេលចុងក្រោយ​នេះ​។ កត្តានេះអាចបញ្ជាក់ថា​ពួក​គេបាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការចុះ​ហត្ថលេខាលើ​កីឡាករ​វ័យក្មេង​ម្នាក់​នេះ​។ បើយោងតាមប្រភព​ដដែល​បាន​បន្ថែមថា​តម្លៃ​ផ្ទេររបស់ខ្សែប្រយុទ្ធ Man City រូបនេះ​មានទឹកប្រាក់ប្រមាណ ៥០លាន​អឺ​រ៉ូ​៕