Chelsea ចង់បានឃើញខ្សែប្រយុទ្ធក្លឹប Juventus រូបនេះ

0

បរទេស៖ Chelsea ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាករ Dusan Vlahovic របស់ក្លឹប Juventus។ នេះបើយោងតាមការចេញផ្សាយរបស់ The Express បានអោយដឹងថាក្លឹបដែលមានទីតាំងនៅទីក្រុងឡុងដល់ទៅ ៣ ដែលបានដាក់សំណើរផ្ទេរយក Dusan Vlahovic។

គួរបញ្ជាក់ក្លឹប Chelsea កំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកនៅខ្សែប្រយុទ្ធ ក្រោយមានភាពខកចិត្តនៅក្នុងរដូវកាលនេះ ហើយអាចនឹងជ្រើសរើសយក Dusan Vlahovic នៅរដូវក្តៅនេះ។ កីឡាករវ័យ ២៣ឆ្នាំរូបនេះធ្លាប់មានព័ត៌មានពីការផ្ទេរមកលេងជាមួយនឹងក្លឹប Arsenal កាលពីមុនដែលក្លឹងកាំភ្លើងធំបានសម្រេចចិត្តផ្ទេរយក Gabriel Jesus វិញ៕