កាលបរិច្ឆេទនៃការចាប់ផ្តើមចូលដឹកនាំក្រុម Chelsea របស់លោក Mauricio Pochettino ត្រូវបានបង្ហាញ ខណៈដែលអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន កាន់តែខិតជិតដល់ថ្ងៃប្រកាសហើយ។
បន្ទាប់ពីបានយល់ព្រមនៅកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ទីបំផុតក្រុមតោខៀវបានសម្រេចយកលោក Pochettino ធ្វើជាអ្នកគ្រប់គ្រងអចិន្ត្រៃយ៍បន្ទាប់របស់ពួកគេ បន្ទាប់ពីលោក Graham Potter ត្រូវបានចាកចេញ។
យោងតាមរបាយការណ៍របស់ The Sun អតីតអ្នកចាត់ការ Tottenham នឹងចូលកាន់តំណែងជាផ្លូវការនៅ Chelsea នៅថ្ងៃទី 1 ខែកក្កដា៕