Spurs ចង់បាន​ម្នាក់​នេះ​! មក​ជំនួស Hugo Lloris

0

Tottenham ត្រូវ​បាន​គេ​រាយការណ៍​ថា ចាប់អារម្មណ៍​ក្នុង​ការ​ធ្វើការ​ផ្លាស់​ប្តូរ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ សម្រាប់​អ្នកចាំទី Edouard Mendy របស់​ក្រុម Chelsea ខណៈ​ដែល​ក្លឹ​ប​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍ កំពុង​ស្វែងរក​កីឡា​កេ​ជំនួស Hugo Lloris​។

កំពូល​អ្នកចាំទី​របស់ Tottenham កីឡាករ Lloris ដែល​បាន​ចំណាយពេល 11 រដូវ​កាល​ជាមួយ​ក្លឹ​ប​នេះ ប៉ុន្តែ​ឥឡូវនេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​កំពុង​រក​ផ្លូវ​ចាកចេញ បន្ទាប់​ពី​គាត់​បាន​ធ្លាក់​ទម្រង់​លេង ណាមួយ​ក៏​ដល់​ពេល​កិច្ចសន្យា​ត្រូវ​ផុតកំណត់​។

ដោយហេតុ​ថា Mendy ធ្លាប់​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ជ័យជម្នះ​ពានរង្វាន់ Champions League ក្រោម​ការ​ដឹកនាំ​របស់ Thomas Tuchel ទើប​ធ្វើ​អោយ​លោក Ryan Mason ពេញចិត្ត​លើ​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្កា​ល់​រូប​នេះ​៕