មើលទៅខ្សែប្រយុទ្ធ Zaha អាចនឹងផ្ទេរទៅលេងនៅក្លឹបតួកគី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sports Digitale បានអោយដឹងថាអ្នកតំណាងរបស់ Zaha បានបង្ហាញខ្លួនក្នុងការប្រកួតរវាង Fenerbahce និង Trabzonspor កាលពីថ្ងៃព្រហស្បត្តិ៍ ខណៈដែលគាត់ត្រូវជួបជាមួយអ្នកដឹកនាំខាងក្លឹប។

គួរបញ្ជាក់ខ្សែប្រយុទ្ធស្លាបរូបនេះ មានព័ត៌មានក្នុងការផ្ទេរទៅកាន់ក្លឹប Galatasaray ប៉ុន្តែក្នុងនោះ Fenerbahce ក៏សម្លឹងឃើញថាគាត់ជាបេក្ខភាពសំខាន់ផងដែរ សម្រាប់ក្រុមពួកគេនៅរដូវកាលក្រោយ៕