ក្លឹបដល់ទៅ៤ នៅអង់គ្លេស ដែលចង់បានខ្សែប្រយុទ្ធ Gift Orban របស់ក្លឹប Gent

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាក្លឹប Manchester United បាននឹងកំពុងតាមដានទៅលើខ្សែប្រយុទ្ធរបស់ Gent គឺកីឡាករ Gift Orban។ បិសាចក្រហមមិនមែនជាក្លឹបនៅអង់គ្លេសតែមួយនោះទេ ដែលបានតាមដានទៅលើកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ។

ក្នុងនោះ Chelsea, Tottenham Hotspur និង Fulham សុទ្ធតែបានបញ្ជូនក្រុមការងារទៅតាមមើលការប្រកួតរបស់កីឡាកររូបនេះ។ ខណៈគាត់មានកុងត្រាដល់ឆ្នាំ២០២៧ ជាមួយនឹង Gent ហើយក្លឹប Gent ក៏នឹងលក់គាត់ប្រសិនជាអាចទទួលបាននៅកញ្ចប់ថវិកាដ៏ច្រើនមួយ៕