Barcelona បានកំណត់គោលដៅរបស់ពួកគេលើកីឡាករ Joshua Kimmich ដើម្បីជំនួសកីឡាករ Sergio Busquets ដោយខ្សែបម្រើរបស់ Bayern Munich ជាជម្រើសដ៏សាកសមបំផុតសម្រាប់តំបន់កណ្ដាលរបស់ក្លឹបយក្សអេស្បាញ។
ខ្សែបម្រើជើងចាស់ Busquets បានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លឹប Barcelona នៅរដូវក្តៅនេះ ដោយកីឡាកររូបនេះត្រូវបានគេរាយការណ៍ថា ទទួលបានការចាប់អារម្មណ៍ផ្ទេរទៅកាន់ MLS ឬ Saudi Pro League ។
យោងតាម Mundo Deportivo បានអោយដឹងថា ក្លឹបយក្ស Catalan បានកំណត់គោលដៅរបស់ពួកគេលើ Kimmich ដែលពេលនេះគាត់កំពុងពិចារណាចាកចេញពីកីឡដ្ឋាន Allianz Arena បន្ទាប់ពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់បង្វឹកគ្រូ Julian Nagelsmann កាលពីខែមីនា។
គួរបញ្ជាក់ផងដែរ របាយការណ៍ខាងលើដដែលក៏បានបញ្ជាក់ថា កីឡាករសញ្ជាតិអាល្លឺម៉ងរូបនេះ មានតម្លៃប្រមាណ 45 លានអឺរ៉ូ៕