Manchester United និង Newcastle ត្រូវបានគេរាយការណ៍ថា បានក្លាយជាក្លឹបដែលអាចចុះហត្ថលេខាលើកីឡាករ Sadio Mane ខណះពេលដែល Bayern Munich ចង់លក់ខ្សែបម្រើស្លាបរូបនេះចេញ បន្ទាប់ពីការបង្ហាញសមត្ថភាពរដូវកាលដំបូងមិនបានល្អ។
តារាឆ្នើមសញ្ជាតិសេណេហ្គាល់រូបនេះ ទើបតែបានចូលរួមជាមួយក្រុម Bayern Munich កាលពីរដូវក្តៅមុនក្នុងកិច្ចព្រមព្រៀង 27.4 លានផោនពី Liverpool ។
សារព័ត៌មាន Sky Sport របស់អាល្លឺម៉ង់បានរាយការណ៍ថា Bayern ត្រូវបានគេនិយាយថានឹងលក់ Mane នៅរដូវក្តៅនេះ បន្ទាប់ពីគាត់បានបង្ហាញទម្រង់លេងមិនបានល្អ ដោយគាត់រកបានតែ 12 គ្រាប់ប៉ុណ្ណោះសម្រាប់រដូវកាលនេះជាមួយBayern Munich៕