Le Parisien បានអះអាងថា កីឡាករប្រេស៊ីលចង់បញ្ចប់ពេលវេលាក្នុងអាជីពរបស់គាត់សម្រាប់ក្លឹបនៅប្រទេសបារាំង បន្ទាប់ពីគាត់ត្រូវបានក្រុម PSG Ultras បានស្រែកជេរប្រមាថ មើលងាយក្នុងនាមគាត់ធ្លាប់ជាកីឡាករថ្លៃបំផុតរបស់ពិភពលោក។
ខណ:ពេលនោះដែរ គាត់បានធ្វើឱ្យក្រុម Man Utd និង Chelsea របស់ Premier League មានសង្ឃឹមក្នុងការចុះហត្ថាលេខាលើរូបគាត់។
PSG ត្រូវបានគេនិយាយថា បានបើកចំហចំពោះការចាកចេញរបស់ Neymar ដែលរកបាន 18 គ្រាប់ និង 13 Assists សម្រាប់រដូវកាលនេះ៕