Kyle Walker ត្រៀមខ្លួនរួចរាល់សម្រាប់ចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់នៅ Manchester City។ ខ្សែការពាររូបនេះ កំពុងទទួលបានភាពទាក់ទាញចំណាប់អារម្មណ៍ពី AC Milan និង Roma។
ប៉ុន្តែ The Sun បាននិយាយថា កីឡាករជើងចាស់ចូលចិត្តជីវិតនៅក្នុងប្រទេសអងគ្លេសជាង និងចង់បន្តកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្រុមមេឃខៀវនៅរដូវកាលក្រោយ។
គួរបញ្ជាក់ផងដែរ Man City មិនមានគម្រោងក្នុងការពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករវ័យ 32 ឆ្នាំរូបនេះនោះទេ។ យ៉ាងណាមិញលោក Pep Guardiola អ្នកចាត់ការក្រុម Man City បាននិយាយថា ប្រសិនបើគាត់នៅបន្ត វាក៏ជារឿងល្អសម្រាប់យើងដែរ៕