Real បានប្រាប់អ្នកតំណាងរបស់ Mendy ថានឹងមិនមានការផ្តល់ជូនកិច្ចសន្យាថ្មីទៀតទេ អញ្ចឹងគាត់មានសេរីភាព ក្នុងការស្វែងរកក្លឹបថ្មី។ កីឡាករចង់បានកិច្ចព្រមព្រៀងរយៈពេល 3 ឆ្នាំបន្ថែមទៀត ហើយក្រុមកាំភ្លើងធំនឹងត្រូវបានផ្តល់ឱកាស ឱ្យចុះហត្ថលេខាលើគាត់។
យោងតាមសារព័ត៌មាន Daily Mirror បានអោយដឹងថាក្លឹប Arsenal និង Tottenham អាចចុះហត្ថលេខាលើកីឡាករ Ferland Mendy ក្នុងតម្លៃត្រឹមតែ 17.5 លានផោនប៉ុណ្ណោះ។ តាំងពីចាប់ផ្តើមនៅរដូវកាលនេះ កីឡាកររូមនេះលេងត្រឹមតែ 14 ប្រកួតប៉ុណ្ណោះ ដោយសារតែការធ្លាក់ចុះទម្រង់លេង និងបញ្ហារបួស Mendy បានធ្លាក់ចុះតម្លៃខ្លួនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ Carlo Ancelotti៕