បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Everton នឹងយល់ព្រមទទួលនៅសំណើរទាំងអស់ដែលមានតម្លៃចាប់ពី ៥០លានផោនទៅ សម្រាប់ខ្សែបម្រើ Amadou Onana ហើយក្នុងនោះ Manchester United កំពុងចង់បានរូបគាត់ផងដែរ។
គួរបញ្ជាក់ថា Onana បានបង្ហាញនៅទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Everton នៅរដូវកាលនេះ។ ហើយក្នុងនោះក្លឹបបញ្ជាក់ថានឹងមិនអនុញ្ញាតអោយគាត់ចាកចេញក្នុងតំលៃទាបនោះទេ៕