Hakimi ចង់ទៅលេងនៅក្លឹបចាស់វិញ ក្រោយមានបញ្ហានៅ PSG

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាខ្សែការពារស្តាំ Achraf Hakimi របស់ក្លឹប PSG ចង់ត្រលប់ទៅកាន់ក្លឹប Real Madrid វិញនៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។

តាមរយៈអត្ថបទដែលបានចេញផ្សាយបានអោយដឹងថា Hakimi មិនអាចទទួលយកនៅបញ្ហាដែលមិនមានពេលវេលាលេងនៅលើទីលាននាក្លឹប PSG បាននោះទេ ហើយបានបញ្ជាក់អំពីបំណងចង់ត្រលប់ទៅកាន់ក្លឹប Real Madrid។ ទោះបីជាយ៉ាងនាក៏ដោយ ក្លឹបនៅលីគបារាំងមួយនេះ នឹងមិនអោយគាត់ចាកចេញដោយងាយនោះទេ ខណៈកុងត្រារបស់គាត់នៅសល់ដល់ឆ្នាំ២០២៦៕