Liverpool គ្រោងយកខ្សែប្រយុទ្ធ Roma មកជំនួសកន្លែង Firmino

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថា ក្លឹប Liverpool កំពុងសម្លឹងមើលការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Tammy Abraham នៅរដូវក្តៅខាងមុខនេះ។ ខ្សែប្រយុទ្ធរូបនេះបានបង្ហាញការលេងយ៉ាងល្អនៅលីគផ្សេងក្រោយពីអង់គ្លេស ហើយគាត់អាចនឹងត្រលប់មកលេងនៅអង់គ្លេសវិញ ក្រោមការដឹកនាំរបស់ Jurgen Klopp។

ស្របពេលដែល Roberto Firmino នឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ។ ដូច្នេះ Abraham អាចជាជម្រើសសម្រាប់ពង្រឹងនៅតំបន់ប្រយុទ្ធរបស់លោក Klopp ប៉ុន្តែក្លឹបក៏ត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងក្លឹបនៅអង់គ្លេសផ្សេងទៀតដូចជា Manchester United, Spurs, Chelsea និង Newcastle United សម្រាប់ការផ្ទេរយករូបគាត់៕