Arsenal ត្រៀមខ្លួនជាស្រេចក្នុងការតាមប្រមាញ់ខ្សែបម្រើស្លាប Rodrygo Goes របស់ Real Madrid ខណៈ Liverpool និង Tottenham ក៏ចាប់អារម្មណ៍ផងដែរ។
យោងតាម Fichajes ក្លឹប Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរ Rodrygo Goes ជាមួយនឹងការផ្តល់ជូន 80 លានអឺរ៉ូ។
ក្លឹប Real Madrid អាចលក់ខ្សែបម្រើស្លាបប្រេស៊ីលរូបនេះ ចំពេលមានការព្រួយបារម្ភជុំវិញម៉ោងប្រកួតរបស់គាត់ក្រោមការដឹកនាំរបស់លោក Xabi Alonso ខណៈដែលក្រុមកាំភ្លើងធំត្រូវបានប្រជែងដោយក្រុម Tottenham និង Liverpool៕







