Madrid គ្រោងនឹងនាំយកអតីតកីឡកររបស់ខ្លួនត្រលប់មកវិញពីក្លឹប Como

0

Real Madrid គ្រោងនឹងនាំយកខ្សែបម្រើប្រយុទ្ធ Como កីឡាករ Nico Paz មកក្លឹបវិញ។ Madrid មានជម្រើសទិញយកអតីតកីឡាកររបស់ពួកគេមកវិញ ដោយតម្លៃរបស់វាកើនឡើងជារៀងរាល់ឆ្នាំ។

កីឡាករ​អាហ្សង់ទីន​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​ក្នុង​រដូវ​កាល​នេះ ដែល​ជំរុញ​ឱ្យ Madrid ធ្វើ​សកម្មភាព​យ៉ាង​ឆាប់​រហ័ស​ដើម្បី​នាំគាត់ត្រលប់មក​វិញ​។

យោងតាមគេហទំព័រ TyC Sports បានឲ្យដឹងថាក្លឹប Madrid ចង់នាំយក Paz មកក្លឹបវិញក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។ កីឡាកររូបនេះត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើការផ្លាស់ប្តូរនេះរួចហើយ ដោយបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការត្រលប់ទៅក្លឹបយក្សអេស្ប៉ាញវិញ។

ទោះជាយ៉ាងណាក៏ដោយលោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Madrid មិនអាចអនុវត្តលក្ខខណ្ឌទិញត្រឡប់មកវិញរបស់ពួកគេក្នុងខែមករាបានទេ ព្រោះវាមិនទាន់គ្រប់លក្ខខ័ណ្ឌក្នុងអំឡុងពេលទីផ្សារនេះ៕