បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាប្រធានក្លឹប Real Madrid លោក Florintino Perez នឹងលក់ខ្សែបម្រើ Aurelien Tchouameni ប្រសិនជាមានសំណើរចាប់ពី ៨០លានអឺរ៉ូឡើង។
គួរបញ្ជាក់ថាខ្សែបម្រើសញ្ជាតិបារាំង ដែលម៉ោងលេងរបស់គាត់នៅ Real Madrid មានតិចជាងមុនសម្រាប់រដូវកាលនេះ ហើយអាចនឹងបន្តសម្រាប់ឆ្នាំក្រោយទៀត ដែលនេះបានធ្វើអោយទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Liverpool៕