Gundogan ចង់ផ្ទេរទៅ Barca មែន!! ប៉ុន្តែពេលនេះ គាត់សុំផ្តោតលើរឿងនេះសិន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថា Ilkay Gundogan កំពុងសម្លឹងមើលលើការទៅចូលរួមជាមួយនឹងក្លឹប Barcelona ដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយ។ កីឡាករសញ្ជាតិអាឡឺម៉ង កំពុងផ្តោលើការឈ្នះពានជាមួយនឹងក្លឹប Man City នៅរដូវកាលនេះ ប៉ុន្តែគាត់អាចនឹងប្តូរទៅអេស្ប៉ាញនៅពេលចប់រដូវកាលនេះ។

ព័ត៌មានដដែលបានបន្ថែមទៀតថា ក្លឹបយក្សនៅអេស្ប៉ាញកំពុងតែផ្តោតទៅលើការផ្ទេរយក Messi និង Martin Zubimendi។ ហើយប្រសិនជាមានការបរាជ័យចំពោះការផ្ទេរណាមួយ ក្លឹបនឹងយក Gundogan មកជំនួសវិញ៕