អ្នកចាំទី​ដែល​ទទួល​បាន​ស្រោមដៃ​មាស​ច្រើន​បំផុត​ទាំង ៥​នៅ Premier League (មានវីដេអូ)

0

យើង​ដឹង​ហើយ​ថា​កីឡាបាល់ទាត់ ជា​កីឡា​មួយ​ប្រភេទ​ដែល​មានការ​ប្រកួត​គ្នា​រវាង​កីឡាករ ១១​នាក់​ទល់​នឹង ១១​នាក់​នៅ​លើ​ទីលាន​វាលស្មៅ ហើយ​ក្នុង​នោះ​យើង​ក៏​សង្កេត​ឃើញ​ថា កីឡាករ​អ្នកចាំទី ក៏​ជា​កីឡាករ​ម្នាក់​ដែល​សំខាន់​នៅ​ក្នុង​ក្រុម ពួក​គេ​មាន​តួនាទី​ក្នុង​ការ​សង្គ្រោះ​គ្រាប់​បាល់​មិន​អោយ​ចូល​សំណាញ់​ទី​។

អ្នកចាំទី​ក៏​អាច​ទទួល​បាន​ពានរង្វាន់​ផ្ទាល់ខ្លួន​ផង​ដែរ គឺ​ស្រោមដៃ​មាស​។ បើ​និយាយ​ពី​ការ​ផ្ដល់​ស្រោមដៃ​មាស​ទៅ​ដល់​អ្នកចាំទី នៅ​ក្នុង​ក្រប​ខណ្ឌ Premier League បង្កើត​ជា​លើក​ដំបូង​នៅ​ក្នុង​រដូវ​កាល 2004/05 ដែល​ផ្តល់​រង្វាន់​ដល់​អ្នកចាំទី​ដែល​បាន​រក្សា Clean Sheet បាន​ច្រើន​ជាងគេ​។

កីឡាករ Petr Cech គឺជា​កីឡាករ​ចាំទី​ដំបូង​ដែល​បាន​ឈ្នះ​ពានរង្វាន់​នេះ ដោយ​គាត់​បាន​រក្សា​កំណត់​ត្រា 24 clean sheets សម្រាប់ Chelsea ។

ឥឡូវនេះ​យើង​មក​ស្គាល់​អ្នកចាំទី​ដែល​ទទួល​បាន​ស្រោមដៃ​មាស​ច្រើន​បំផុត​ទាំង ៥​របស់ Premier League ក្នុង​នោះ​រួម​មាន​៖

5. Alisson Becker បាន​ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាស​ចំនួន 2
4. Pepe Reina បាន​ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាស​ចំនួន 3
3. Ederson បាន​ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាស​ចំនួន 3
2. Joe Hart បាន​ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាស​ចំនួន 4
1. Petr Cech បាន​ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាស​ចំនួន 4 ៕