Barcelona ធ្វើ​រឿង​មួយ​នេះ​សម្រាប់ Dembele

0

យោង​តាម​សារព័ត៌មាន Marca របស់​អេ​ស្ប៉ា​ញ​បានអោយ​ដឹង​ថា Barcelona បាន​ផ្តល់​កិច្ចសន្យា​ថ្មី​រយៈពេល​វែង ដល់​ខ្សែបម្រើ​ស្លាប​បារាំង Ousmane Dembele ដែល​មាន​រយៈពេល​រហូត​ដល់​ឆ្នាំ 2028​។

ក្នុង​ការ​បន្ត​កុងត្រា ថ្មី​នេះ Barcelona ចង់​ធានា​អនាគត​រយពេល​វែង​សម្រាប់​គាត់ លក្ខខណ្ឌ​នៃ​ការ​លក់​កីឡាករ​រូប​នេះ​អាច​នឹង​ធ្លាក់​ចុះ​ពី 100 លាន​អឺ​រ៉ូ មក​នៅ​ត្រឹមតែ 50 លាន​អឺ​រ៉ូ​សម្រាប់​ខែមិថុនា និង​ខែកក្កដា​ឆ្នាំ​នេះ​។ ដូច្នេះ​ទើប​ក្លឹ​ប​បន្ត​អោយ​គាត់ ដើម្បី​រក្សា​ស្ថេ​រ​ភាព​សម្រាប់​តម្លៃ​របស់​គាត់​៕