លើកស្លាកមន្ទីរ​សម្រាក​ព្យាបាល ដល់តែខាងក្នុងជាកន្លែង​បើកល្បែងស៊ីសងទៅវិញ

0

ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៨​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​សក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៣ អនុវត្ត​តាម​ការ​ដឹកនាំ​របស់​លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌឫស្សីកែវ ក្រុមការងារ​រដ្ឋបាល​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក អ៊ា​ន សុ​ឃី​ម អភិបាលរង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ប​ង្រា​ប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​(​អន​ឡាញ​) មួយ​កន្លែង​ជ្រក​ក្រោម​ស្លាក​យីហោ​មន្ទីរ​សម្រាក​ព្យាបាល​យ៉ា​ស៊ី​ន​ឫស្សី​កែវ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។

ជា​លទ្ធផល​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា អាជីវកម្ម ខាងលើ គ្មាន​លិខិត អនុញ្ញាត ប្រកប អាជីវកម្ម -​សេវាកម្ម -​ពាណិជ្ជកម្ម​ពី រដ្ឋបាល ខណ្ឌ​ឬ​ស្សី​កែវ គ្មាន​លិខិតអនុញ្ញាត​ពី រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គ្មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម ពី​គណៈ​ក​ម្មា​ការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​។

ក្រុមការងារ​បាន​ដកហូត​យក​សំភារៈ និង​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​ដេ​ី​ម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​តាម​និ​តិ​វិធី ដូច​ខាងក្រោមមនុស្ស​សរុប ៨​នាក់ ក្នុង​នោះ​ស្រី ៦​នាក់​៖
1/​ឈ្មោះ​ជា ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៩៥ ផ្លូវជាតិ​លេខ​៥ ក្រុម​៤​ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​(​ភ្នាក់ងារ​ចាត់ចែង​)​។
2/​ឈ្មោះ​អ៊ុ​ក ណា​រ៉ា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវ​បេតុង​ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ​(​ភ្ងា​ក់​ងារ​ចាត់ចែង​)​។
3/​ឈ្មោះ​ធី ធឿ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​(​អ្នកលេង​)​។
4/​ឈ្មោះ​ថា សុខ​លិ​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​គ្រោះ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​(​អ្នកលេង​)​។
5/​ឈ្មោះ​ម៉ាត់ សាលី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៧ ផ្លូវជាតិ​លេខ​៥ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​(​អ្នកលេង​)​។
6/​ឈ្មោះ​សា​មួន សោ​ភ​ណ្ឌ័​ភី​នី​ត ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៥ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​(​អ្នកលេង​)​។
7/​ឈ្មោះ​សា​មួន សោ​ភ​ណ្ឌ័ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៥ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​(​អ្នកលេង​)​។
8/​ឈ្មោះ​ជា ចំ​បុ​ី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៥ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​(​អ្នកលេង​)​។

សំភា​រះ​ដកហូត​រួម​មាន​៖
១-​កុំព្យូទ័រ​លើ​តុ ចំនួនៈ ១៣ គ្រឿង
២-​កុំព្យូទ័រ​យួរដៃ ចំនួនៈ ០៣ គ្រឿង
៣-​ទូរទស្សន៍ ចំនួនៈ ០៤ គ្រឿង
៤- ម៉ាស៊ីន​ព្រី​ន ចំនួនៈ ០១ គ្រឿង
៥- ម៉ា​ន​ស៊ី​ន​ព្រី​ន រី​សី​ប ចំនួនៈ ០២ គ្រឿង
* ដោយឡែក​ទីតាំង​ត្រូវ​បាន​បិត​ទ្វារ​បណ្តោះអាសន្ន​៕

ប្រភព៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ