យោងតាមសារព័ត៌មាន SPORT បានឲ្យដឹងថា Barcelona និង Aston Villa បានពិភាក្សាគ្នា ដើម្បីចុះហត្ថលេខាលើកីឡាករ Ferran Torres ។ ក្រុមកាតាឡានចង់បានយ៉ាងហោចណាស់ 45 លានអឺរ៉ូពីក្រុម Premier League សម្រាប់អតីតកីឡាករ Manchester City ។
Barcelona នឹងត្រូវលក់កីឡាករជាច្រើននាក់នៅរដូវក្តៅ ដើម្បីទិញកីឡាករថ្មី។ តាមពិតនេះគឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត ដែលក្រុមត្រូវតែបំពេញ ដើម្បីអនុវត្តតាមផែនការរបស់ La Liga ។
ចាប់តាំងពីមកដល់ Barcelona កីឡាករ Torres ហាក់បង្ហាញសមត្ថភាពពុំសូវបានល្អនោះទេ ហើយគាត់ទំនងជានឹងស្វែងរកការប្រកួតប្រជែងថ្មី នៅរដូវក្ដៅនេះ ហើយគាត់និយាយដោយបើកចំហសម្រាប់ការវិលត្រលប់មកទៅកាន់ Premier League ជាមួយនឹងក្រុមរបស់លោក Unai Emery៕