គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta កំពុងរៀបចំចែកផ្លូវគ្នាជាមួយនឹងកីឡាករចំនួន 5 នាក់នៅរដូវក្តៅនេះ ខណៈដែលលោកកំពុងត្រៀមនាំយកកីឡាករចំណូលថ្មី នៅមុនយុទ្ធនាការ 2023/24 ។
Arteta បានបង្ហាញថា គាត់គឺជាគ្រូបង្វឹកដ៏ឆ្លាតវៃម្នាក់ ក្នុងការដោះដូរកីឡាករ ចាប់តាំងពីទទួលយកតំណែងបន្តពីលោក Unai Emery ហើយគាត់មិនភ័យខ្លាច ក្នុងការចែកផ្លូវជាមួយកីឡាករ ដែលគាត់គិតថាមិនសំខាន់សម្រាប់ក្លឹប។
ទាំងកីឡាករ Mesut Ozil, Matteo Guendouzi និង Pierre-Emerick Aubameyang សុទ្ធសឹងជាកីឡាករដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅ Emirates ក្នុងពេលនោះ Arteta បានសម្រេចចិត្តលក់កីឡាករកំពូលទាំងនេះ ដោយគាត់បានជំនួសមកវិញនៅកីឡាករវ័ក្មេងល្អៗ ហើយបានធ្វើអោយក្រុមកាំភ្លើងធំមានភាពល្អប្រសើរឡើងវិញ។
នេះគឺជាឈ្មោះកីឡាករ ៥នាក់ដែលនឹងចាកចេញរួមមាន៖ Folarin Balogun, Reiss Nelson, Nicolas Pepe, Cedric Soares, Pablo Mari៕