តាកែវ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១ និង០០នាទី ដោយមានការដឹកនាំសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញការិយាល័យ ប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់(ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ លោកវរសេនីយ៍ទោ គង់ នៅ នាយរងការិយាល័យ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ ធ្វើការបង្ក្រាប ករណីជួញដូគ្រឿងញៀន នៅចំណុច ភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។
លទ្ធផល៖
ក.ឃាត់ខ្លួនជនសង្ស័យ០៤នាក់
១. ឈ្មោះ ទួន សាស្រា្ត ភេទប្រុស ឆ្នាំកំណើត 1994 ជនជាតិ ខ្មែរ
២. ឈ្មោះ ហ្វាង យ៉ាងណាម ភេទប្រុស ឆ្នាំកំណើត 1979 ជនជាតិ ខ្មែរ
៣. ឈ្មោះ ចាន់ វាសនា ភេទប្រុស ឆ្នាំកំណើត17/08/1986 ជនជាតិ ខ្មែរ
៤. ឈ្មោះ ផាន វណ្ណារ៉ា ភេទប្រុស ឆ្នាំកំណើត 1979 ជនជាតិ ខ្មែរ
ខ.សរុបវត្ថុតាងគ្រឿងញៀន៖
• គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ 118,64ក្រាម
• សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់៧ ៩.១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម)
• ឧបករណ៍កែច្នៃគ្រឿងញៀន និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួួយចំនួនធំ
• រថយន្ត០១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
ប្រភព៖ Anti-Drug Department